នា​ពេល​បច្ចុប្បន្ននេះ តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​វិស័យ​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងតែមាន​កំណើន​ខ្ពស់ និង​ជាពិសេសពិបាក​រក​អ្នកជំនាញខាងផ្នែកឆុងកាហ្វេ ( Barista) ​ ពីព្រោះតែវិស័យ​កាហ្វេ គឺជា​វិស័យ​មួយ ដែល​បាន​រួមចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ទៅ​លើ​ការ​បម្រើ​សេវាកម្ម​ភេសជ្ជៈ​ជូន​ភ្ញៀវ​ក្នុង​និង​ក្រៅ​ស្រុក សឹង តែ​គ្រប់​ប្រទេស គឺ​តែងតែមាន​អ្នក​ទទួលទាន​កាហ្វេ​ជា​ប្រចាំ ដូច្នេះ​កាហ្វេ​នេះ​ក៏​ជា​ភេសជ្ជៈ​ដ៏​សំខាន់​​មួយ​ផង​ដែរ ដែល​អាច​ឱ្យ​ពួក​គាត់​ញ៉ាំ​បណ្ដើរ ជជែក​គ្នា​បណ្ដើរអំពីការងារ។

ស្របពេល ដែលកំណើតហាងកាហ្វេតូចធំ  កំពុងតែមានការពេញនិយមខ្លាំង និងរីកដុះដាលដូចផ្សិត  ដូច្នោះការពង្រឹងសមត្ថភាពឆុងកាហ្វេ ( Barista )  និងការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ឆុង​កាហ្វេ ពិតជា​មាន​សារសំខាន់ ដែល​មិន​អាច​ខ្វះ​បាន ដើម្បីរក្សានូវស្នាដៃឆុងកាហ្វេឲ្យកាន់តែមានរសជាតិឆ្ងាញ់ និងនៅតែទាក់ទាញអតិថិជនជានិច្ច។

 ដូច្នេះ​វិទ្យាស្ថាន​ខូ​ហ្វី នឹង​ចូលរួម​ចែករំលែក​កសាង​សមត្ថភាព​អ្នកជំនាញ​វិជ្ជាជីវៈ​ឆុង​កាហ្វេ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​មួយ​ច្បាស់លាស់ សម្រាប់​បម្រើ​ការងារ ក៏​ដូច​ជា​ផ្ដល់​គុណភាព និង​រសជាតិ​កាន់តែ​ប្រសើរ​រាល់​កាហ្វេ​គ្រប់​ៗ​កែវ ។ វិទ្យា​ស្ថាន​ខូហ្វី បង្កើតឡើង ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​ជំនាញ​ឆុង​កាហ្វេ ចាប់ពី​ដំណើរការ​ដាំ​ដុះ​រហូត​ដល់​ក្លាយជា​កាហ្វេ​​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ផ្ដល់​ជូន​អតិថិជន។ ទន្ទឹម​នឹង​នេះ​ដែរ វិទ្យាស្ថាន​ខូ​ហ្វី​បាន​រៀបចំ​ថ្នាក់​បណ្ដុះបណ្ដាល​ចំនួន​៣​សំខាន់​រួម​មាន ៖

ទី​១​កម្រិត​ជំនាញ​វិជ្ជាជីវៈ ៖  ដែល​ក្នុង​នោះ​មាន​ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មូលដ្ឋាន ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មធ្យម និង​ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​ឡា​តេ ។

ទី​២​កម្រិត​អតិថិជន ៖​ ដែល​ចែក​ចេញ​ជា ការ​ណែនាំ​អំពី​កាហ្វេ ការ​ណែនាំ​អំពី​ទឹកដោះគោ ការ​ណែនាំ​អំពី Espresso និង​ការ​ណែនាំ​អំពី​ការ​លីង​កាហ្វេ ។

ទី​៣​គឺជា​វគ្គ​ពិសេស​ ​​៖ សម្រាប់​ប្រើប្រាស់​ម៉ាស៊ីន​កាហ្វេ​ដោយ​ទទួល​បាន​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់ រួមជាមួយនឹងការបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេនៅវិទ្យាស្ថានខូហ្វីទទួលស្គាល់ដោយ SCA (SPECIALTY COFFEE ASSOCIATION)  ក្រសួងទេសចរណ៍ និងសហព័ន្ធទេសចរណ៍កម្ពុជាផងដែរ ។

 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖

តាមរយៈលេខ ៖ 077 777 970 / 069 666 999
រាជធានីភ្នំពេញ ៖ http://bit.ly/2KfTbM0
គេហទំព័រ ៖​ https://kofi.com.kh
និងផេកហ្វេសប៊ុក ៖ https://www.facebook.com/Kofiacademy