កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម មាន​អ្នក​ទទួល​ទាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ការ​ឆុង​ផឹក​ជា​ប្រចាំ​ប្រមាណ ២២៥០​ លានកែវ ក្នុង​មួយ​ថ្ងៃៗ នេះបើយាងតាមការសិក្សាស្រាវជ្រាវរបស់ លោក Marc Gunter ភ្នាក់ងារស្រាវជ្រាវ ​និងជាអ្នកអង្កេតការរបស់អឺរ៉ុប។

នៅក្នុងនោះអ្នកសិក្សាក៏បានលើកឡើងទៀតដែរថា គុណប្រយោជន៍ដ៏ពិសេស​​របស់​កាហ្វេ សម្រាប់អ្នក​ទទួល​កាហ្វេ ដែលគ្មាន​ជាតិ​កាហ្វេ​អ៊ីន គឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ នេះសំដៅទៅលើ​កាហ្វេ ដែលមាន​គុណប្រយោជន៍​ខ្ពស់ មិនមែន​ដោយ​សារធាតុកាហ្វេអ៊ីនតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែវាមានសារជាតិជាច្រើន​សន្ធឹក​សន្ធាប់​ក្នុង​កាហ្វេ​នោះ ​គឺមក​ពី​​កាហ្វេ​មាន​ផ្ទុក​សារធាតុ​អង់ទីអុកស៊ីដង់​ច្រើន​ខ្លាំងដែរ។

ដោយឡែក ការទទួលទានកាហ្វេមិនមែនសុទ្ធតែទទួលបានអត្តប្រយោជន៏ល្អទាំងអស់នោះទេ ប៉ុន្តែវាអាស្រ័យទៅតាមប្រភេទកាហ្វេ និងការជ្រើសរើសម៉ាកផលិតផលផងដែរ ទាំងនេះបួករួមទាំងការដាំដុះ ការផលិត ការលីង និងលាយបញ្ចូលគ្នានៅក្នុងពេលតែមួយ ដើម្បីផលិតចេញជាគ្រប់កាហ្វេ ដែលមានគុណភាពខ្ពស់ និងកម្រិតស្តង់ដាទទួលស្គាល់អន្តរជាតិ។

ស្របពេលនោះដែរ នៅទីផ្សារកម្ពុជា ការស្វែងរកប្រភេទកាហ្វេដែលមានគុណភាព និងកម្រិតស្តង់ដា លែងជាបញ្ហាទៀតហើយ សម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ជាពិសេសសម្រាប់អ្នកទទួលទាននៅតាមផ្ទះ និងនៅតាមការិយាល័យជាដើម ពីព្រោះថា ក្រុមហ៊ុនខូហ្វី បានដាក់លក់កាហ្វេ ២ ប្រភេទ គឺ វាយោ និង វេហា ដែលជាកាហ្វេលំដាប់ Premium កម្រិតស្តង់ដាអន្តរជាតិ រសជាតិប្លែក និងជាកាហ្វេឆ្លងកាត់ ការដាំដុះ ការថែទាំ ប្រមូលផល មកពីខេត្តមណ្ឌលគិរី រួចត្រូវបានលីងបញ្ចូលគ្នា ជាមួយនឹងគ្រប់កាហ្វេអារ៉ាប៊ីកាផ្សេងទៀត ដែលមានគុណភាពខ្ពស់ នាំចូលមកពីបរទេស​ស្របតាមបច្ចកវិទ្យាអន្តរជាតិ លីងដោយប្រើបច្ចេកវិទ្យាទំនើប ម៉ាស៊ីនប្រូបាត​ចុងក្រោយបង្អស់របស់អឺរ៉ុប ដើម្បីធានាបាននូវកាហ្វេ ដែលមានរសជាតិល្អប្រណីត។

រីឯក្លិនកាហ្វេទាំង ២ នេះវិញ នៅពេលដែលបានទទួលទានប្រៀបបីដូចជា ការ៉ាម៉ែលដែលមានក្លិនឈ្ងុយនឹងផ្អែម នៅក្នុងមាត់អញ្ចឹង ពីព្រោះវាត្រូវបានរួមផ្សំបន្ថែមទៀតជាមួយផ្កានិងផ្លែឈើស្ងួតមួយចំនួនទៀត។

ដូច្នេះហើយបានជា ក្រុមហ៊ុនខូហ្វី នៅតែបន្តផលិតគ្រប់កាហ្វេ ដែលមានគុណភាពខ្ពស់ កម្រិតស្តង់ដា និងជាពិសេសត្រូវបានគិតគូរទៅដល់សុខភាពអ្នកទទួលទានកាហ្វេជាប្រចាំថ្ងៃផងដែរ៕

 

Reference