កាលពីពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវមួយបានលើកឡើងថា៖ ការទទួលទានកាហ្វេ មិនថាអ្នកផឹកកាហ្វេដាក់ស្ករ ឬមិនដាក់ស្ករនោះទេ សុទ្ធតែអាចកាត់បន្ថយហានិភ័យទាបនៃការស្លាប់មុនអាយុបាន។ នៅក្នុងនោះ ការសិក្សាក៏បានលើកឡើងទៀ់តថា៖ ការទទួលទានកាហ្វេក្នុងមួយថ្ងៃរបស់ចក្រភពអង់គ្លេស មានរហូតដល់ទៅ ៩៨ មីលីលីត្រ ចំណែកឯ សហរដ្ឋអាមេរិក មានអ្នកទទួលទានកាហ្វេ ក្នុងមួយថ្ងៃប្រហែល ៥១៧ មីលីលីត្រ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ចក្រភពអង់គ្លេសជាមួយនឹងសមាគមន៍កាហ្វេរបស់សហរដ្ឋាអារមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ការទទួលកាហ្វេក៏ត្រូវបានកាត់បន្ថយនៃជំងឺមួយចំនួនផងដែរដូចជា៖ ជំងឺថ្លើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺវង្វេងជាដើម។ រីឯ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសចិន ក៏បានរកឃើញថាអ្នកដែលទទួលទានកាហ្វេក្នុងបរិមាណមធ្យមជារៀងរាល់ថ្ងៃ មិនថាដាក់ស្ករ ឬអត់ដាក់ស្ករនោះទេ សុទ្ធតែកាត់បន្ថយហានិភ័យនៃការស្លាប់ក្នុងរយៈពេល ៧ ឆ្នាំ តិចជាងអ្នកដែលមិនបានទទួលទានកាហ្វេសោះឡើយ  នេះសំដៅទៅលើការទទួលទានកាហ្វេ គ្មានជាតិកាហ្វេអ៊ីន។ នៅក្នុងនោះ អ្នកដែលទទួលទានកាហ្វេ មិនដាក់ស្ករ អាចមានហានិភ័យទាបបំផុតរហូតដល់ ២៩% សម្រាប់អ្នកដែលទទួលទាននៅចន្លោះពី 2.5 កែវ ទៅ 4.5 កែវក្នុងមួយថ្ងៃ ចំណែកឯ អ្នកទទួលទានកាហ្វេដាក់ស្ករ នៅចន្លោះ ​1,5 ទៅ 3,5 កែវក្នុងមួយថ្ងៃ  ក៏អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដែរ ប៉ុន្តែការសិក្សានេះនៅមិនទាន់គិតទៅលើអ្នកដែលទទួលទានកាហ្វេដាក់ទឹកដោះផ្អែម ឫ (sweetener milk)នោះទេ។   

លើសពីនេះទៅទៀត ការចុះផ្សាយរបស់ Annals of Internal Medicine ដោយមានអ្នកចូលរួមជាង 171,000 នាក់នៃអ្នកសិក្សាទិន្នន័យ UK BioBank បាននិយាយថាមនុស្សប្រមាណជាង ៥ សែននាក់ ពួកគេសុទ្ធតែមានទម្លាប់ទទួលទានកាហ្វេជាប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះ។

យ៉ាងណាមិញ បើទោះបីជាមានការសិក្សាស្រាវជ្រាវជាច្រើនបានទទួលស្គាល់ថា ការទទួលទានកាហ្វេពិតជាអាចកាត់ហានិភ័យការស្លាប់មុនអាយុក៏ដោយ ក៏នៅតែមានសាស្ត្រាចារ្យនិងអ្នកជំនាញមួយចំនួន ជាពិសេសសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រមេតាបូលីសនៅសាកលវិទ្យាល័យ Glasgow លោក Naveed Sattar និងវេជ្ជបណ្ឌិត Christina Wee នៅតែមិនយល់ស្របទៅតាមការសិក្សាខាងលើនោះឡើយ ដោយពួកគេ បានលើកឡើងថា ការទទួលទានកាហ្វេមិនអាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុបានទាំងស្រុងនោះទេ ពីព្រោះវាអាស្រ័យទៅតាមរបៀបរស់នៅរបស់អ្នកទទួលទានកាហ្វេខ្លួនឯងដែរ ថាតើពួកគេទទួលទានកាហ្វេក្នុងមួយថ្ងៃ ស្ថិតនៅក្នុងកម្រិតណា ជាពិសេសវាអាស្រ័យទៅតាមសុខភាពរបស់អ្នកទទួលទានកាហ្វេផងដែរ បើទោះបីជាពួកគេដាក់ស្ករ ឫមិនដាក់ស្ករក៏ដោយ៕

 

Referrence