ខណៈពេលដែលនៅក្នុងប្រទេសកម្ពុជា  ការទទួលទានកាហ្វេកំពុងតែមានការពេញនិយមពីសំណាក់មហាជន និងមានហាងកាហ្វេជាច្រើន បាននឹងកំពុងតែរីកលូតលាស់ដូចផ្សិតនោះ ជាហេតុធ្វើឲ្យម្ទាស់អាជីវករមួយចំនួន កំពុងតែងាកមកចាប់អារម្មណ៍លើការបើកហាងកាហ្វេវិញ ដើម្បីបំពេញសេចក្ដីត្រូវការ ដល់អ្នកចូលចិត្តទទួលទានកាហ្វេ។ ដូច្នេះខាងក្រោមនេះជា ៨ ចំណុចសំខាន់ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តក្លាយខ្លួនជាម្ទាស់អាជីវកម្មកាហ្វេ៖

១. ការគិតទៅលើទីតាំង និងការកំណត់គោលដៅអតិថិជន

មុនពេលអ្នកសម្រេចចិត្តបើកអាជីវកម្មកាហ្វេ អ្វីដែលអ្នកគួរគិតគូរមុនគេនោះគឺ៖

ចរាចរណ៍ គួរតែមានភាពងាយស្រួល មានកន្លែងចតយានជិះធំទូលាយ
មានអគ្គីសនី ទឹក គ្រប់គ្រាន់សម្រាប់ដំណើរការអាជីវកម្ម
ទីតាំងជួលកន្លែងមានតម្លៃសមរម្យម
ការកំណត់គោលដៅអតិថិជន គួរតែស្វែងរកទីកន្លែងទីប្រជុំជនដូចជា៖ ជិតកន្លែងធ្វើការ សាលារៀន​ និងជិតផ្សារជាដើម។

២.​​ គុណភាពកាហ្វេ

គុណភាពរសជាតិកាហ្វេ គួរតែរៀបចំតម្រូវតាមភាពពេញនិយមនៃការចូលចិត្ត ដោយបែងចែកទៅតាម អាយុ និងវ័យ ជាពិសេសមានការឆ្នៃប្រឌិតរសជាតិថ្មីៗ
អនាម័យ គួរតែជាចំណុចសំខាន់នៅក្នុងការរៀបចំភេសជ្ជៈជូនភ្ញៀវ
ជាពិសេសរសជាតិនៅក្នុងហាងគួរតែរក្សាបាននូវរសជាតិដើម និងស្ថេរជានិច្ចដល់អតិថិជន។

( តាមរយៈម៉ាស៊ីនឆុងកាហ្វេ, កិនកាហ្វេ, គ្រាប់កាហ្វេ, ទឹកចំរុះ និងបុគ្គលិកឆុងកាហ្វេ«បារីស្តា» ។

៣. ការកំណត់តម្លៃ

ការដឹងអំពីថ្លៃដើមគឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងកាហ្វេ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង ប៉ុន្តែថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។  ថ្លៃដើម គឺជាថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតផលបន្ទាប់ពីលក់ឲ្យអតិថិជន។

៤. ចំណុចរួចដើមទុន

ក្នុងការបើកអាជីវកម្ម ម្ទាស់អាជីវករគួរតែគិតគូរទៅលើចំណុចរួចដើមទុន ដែលជាទូទៅត្រូវបានបែរចែកចេញជា ២ គឺ ថ្លៃដើមថេរ និងថ្លៃដើមអថេរ។

ថ្លៃដើមថេរ៖ គឺជាថ្លៃដើមធម្មតា ដែលមិនប៉ះពាល់ដល់ការលក់ប្រចាំថ្ងៃ ។ ឧទាហរណ៍ដូចជា៖ ប្រាក់ខែបុគ្គលិក ថ្លៃជួលទីកន្លែង​និង ថ្លៃធានារ៉ាប់រងជាដើម។
ថ្លៃដើមអថេរ៖ គឺជាថ្លៃដើមដែលទាក់ទងយ៉ាងច្បាស់ទៅនឹងអាជីវកម្មនៃការលក់បានប្រចាំថ្ងៃ ឧទាហរណ៍ដូចជា៖ ថ្លៃអាហារ ថ្លៃភេសជ្ជៈ និងថ្លៃចំណាយប្រចាំថ្ងៃ។

៥. បុគ្គលិក និងសេវាកម្មអតិថិជន

អាជីវកម្មកាហ្វេចាំបាច់ណាស់ ដែលអ្នកគួរតែមាន អ្នកជំនាញឆុងកាហ្វេមួយរូបនៅក្នុងហាង ដើម្បីឲ្យគាត់មានជំនាញច្បាស់លាស់ក្នុងការឆុងកាហ្វេ​ ដើម្បីបម្រើសេវាកម្មជូនអតិថិជន ដោយស្នាមញញឹម និងភាពកក់ក្តៅ។
ការរៀបចំវេនបុគ្គលិកធ្វើការ មានដូចជា( អ្នកគ្រប់គ្រង់ហាង អនុប្រធានផ្នែក អ្នកគិតលុយ អ្នកអនាម័យ និងផ្នែកសន្តិសុខជាដើម ដើម្បីឲ្យមានបុគ្គលិកនៅប្រចាំការជាប្រចាំ។

៦. ផ្សាព្វផ្សាយ

ការចេះផ្សាព្វផ្សាយអាជីវកម្មហាងកាហ្វេរបស់ខ្លួន តាមរយៈបណ្តាយសង្គម ដូចជា Facebook Instagram  ដើម្បីឲ្យមានគេស្គាលច្រើនតាមរយៈ ការរចនារូបភាពកាហ្វេឲ្យបានស្អាត ដែលនិយាយអំពីរសជាតិប្លែក និងពិសេសជាងគេនៅក្នុងហាង។

៧. គោលគំនិត ការរៀបចំហាង និងតម្លៃ

ក្នុងការបើកហាងកាហ្វេមិនចំបាច់ដល់តែអ្នកមានថិវិកាច្រើន ដើម្បីបើកហាងកាហ្វេខ្នាតធំនោះទេ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថាការជ្រើសរើសរៀបចំទីកន្លែងបើកហាងកាហ្វេមានច្រើនប្រភេទដូចជា៖ កាហ្វេរទេះ កាហ្វេតាមផ្ទះ ការបែបស្តង់ កាហ្វេឡានជាដើម្បី។ ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មហាងកាហ្វេ លោកអ្នកអាចស្វែងរកបាននៅក្រុមហ៊ុនខូហ្វី https://www.facebook.com/Kofi.com.kh  ដែលជាកន្លែងប្រឹក្សាយោបល់ អាចឲ្យលោកអ្នកស្វែងរកកញ្ចក់បើកហាងកាហ្វេតម្រូវតាមការចង់បានរបស់លោកអ្នក។ KOFI Co., Ltd - ចាប់ផ្តើមអាជីវកម្មកាហ្វេ... | Facebook 

៨. ដៃគូរផ្គត់ផ្គង់

អ្វីដែលជាចំណុចសំខាន់មួយទៀត ដែលលោកអ្នកគួរតែគិតនោះគឺ ការស្វែងរកដៃគូរផ្គត់ផ្គង់អាជីវកម្មកាហ្វេ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងទីផ្សារ ក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេមានគុណភាព ម៉ាស៊ីនកាហ្វេមានស្តង់ដា បណ្តុលបណ្តាលជំនាញឆុងកាហ្វេដោយមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ឆ្លើយតមបញ្ហារបស់អតិថិជន ប្រឹក្សាយោគបល់ និងដៃគូគិតពីភាពជោគជ័យរបស់អ្នកជាធំ ៨ ចំណុចដើម្បីក្លាយខ្លួនជា ម្ទាស់អាជីវកម្មកាហ្វេ (business-cambodia.com) បើទោះបីជាលោកអ្នក ទើបតែបើកដំណើរការ។ ទាំងអស់នេះលោកអ្នកអាចរកបាននៅក្រុមហ៊ុនខូហ្វី ដែលជា ដៃគូរផ្គត់ផ្គង់រាល់តម្រូវការកាហ្វេរបស់លោកអ្នកតាមរយៈលេខទូរស័ព្ទ 077 777 970 / 069 666 999 និងហ្វ៊េសប៊ុកផេក https://www.facebook.com/Kofi.com.kh