ក្រុមហ៊ុន ខូហ្វី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ICEHOT ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈអន្តរជាតិដ៏ល្បីល្បាញបានចុះ « ចុះហត្ថលេខាជាដៃគូអាជីវកម្ម» ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីតាំងបង្ហាញផលិតផល ខូហ្វី នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរវាងក្រុមហ៊ុន ខូហ្វី និងផលិតផល IceHot ដែលជាជំហានមួយដ៏សំខាន់ ឆ្ពោះទៅរកការនាំយកផលិតផលថ្មីជាប្រភេទគ្រីម ( cream) ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ពី ICEHOT មកកាន់ទីផ្សារកម្ពុជា នៅក្នុងគោលបំណងពង្រីកទីផ្សារភេសជ្ជៈ ផ្តល់ជូនផលិតផលថ្មី និងផ្តល់ឲ្យអតិថិជនទាំងអស់ទាំងអស់ បានស្គាល់នូវបទពិសោធន៍ថ្មី ខាងភេសជ្ចៈនៅក្នុងវិស័យឧស្សហកម្មកាហ្វេ។ នៅក្នុងកម្មវិធីមួយនេះ មានការចូលរួមពីសំណាក់នាយកប្រតិបត្តិសំខាន់ៗពីក្រុមហ៊ុនខូហ្វី និងអ្នកតំណាងនៃផលិតផល ICEHot ក៏ដូចជាម្ទាស់អាជីវកម្មកាហ្វេនៅក្នុងស្រុក ដែលជាដៃគូផ្ទាល់របស់ ក្រុមហ៊ុន ខូហ្វីផងដែរ។
នៅក្នុងនោះផងដែរ លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី បានបង្ហាញនូវអារម្មណ៍សាទរចំពោះភាពជាដៃគូថា «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ ICEHOT ដែលជាផលិតផលដែលមានគុណភាព និងការច្នៃប្រឌិតខ្ពស់ទៅលើភេសជ្ជៈ ហើយការសហការនេះ បាននាំយកឲ្យយើងនូវផលិតផលថ្មី សម្រាប់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការពង្រឹងជំហររបស់យើងជាអ្នកឈានមុខគេនៅក្នុងទីផ្សារ»។
លោកស្រី ឈាន ឃីម បានបន្ថែមថា ផលិតផលថ្មីពី ICEHOT ទាំង ៤ ដែលយើងនាំចូលមានដូចជា៖ Dairy creamer, Non Dairy creamer, All in One Beverage,Topping Cream រំពឹងថានឹងឆ្លើយតបជាមួយនឹងអ្នកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជា ជាពិសេសគឺតម្រូវតាមអតិថិជនគោលដៅ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងបង្អែម ហាងតែ ក៏ដូចជាអតិថិជនតាមផ្ទះផងដែរ ដែលកំពុងតែស្វែងរកជម្រើសភេសជ្ជៈប្រភេទគ្រីម ( cream) ដែលមានគុណភាពខ្ពស់។ លើសពីនេះ ផលិតផល ICEHOT និងជួយផ្តល់ឲ្យដៃគូអាជីវកម្មរបស់យើង អាចបង្កើតនូវភេសជ្ចៈថ្មីៗ ប្លែកៗ មានរសជាតិឆ្ងាញ់ និងផ្តល់នូវបទពិសោធនិងរសជាតិថ្មីជូនទៅកាន់អតិថិជនរបស់គាត់ជាបន្តទៀតផងដែរ។
រីឯ លោក Jeff Kim (COO of Rich Product corporation) បានលើកឡើងថា « នៅក្នុងថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នា នៅពេលដែលយើងចាប់ផ្តើមដំណើរការបង្កើតម៉ាកភេសជ្ជៈ ICEHOT Beverages by Rich’s នៅក្នុងប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូដ៏រឹងមាំរបស់យើងគឺក្រុមហ៊ុន ខូហ្វី។
ដោយយើងមើលឃើញថា ទីផ្សារភេសជ្ជៈទូទាំងពិភពលោកកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយអ្នកប្រើប្រាស់កាន់តែចង់ស្វែងរករសជាតិថ្មីៗ និងបទពិសោធន៍ផ្តាច់មុខ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ យើងមានមោទនភាពក្នុងការបង្ហាញម៉ាក “ICEHOT Beverages by Rich’s” នៅកម្ពុជា ដែលជាទីផ្សារដែលមានសក្តានុពលខ្ពស់ និងកំពុងតែមានការកើនឡើងនៃវិស័យភេសជ្ជៈ និងម្ហូបអាហារ ជាមួយនឹងការកើនឡើងនៃឧស្សាហកម្មភេសជ្ជៈនៅកម្ពុជា យើងមើលឃើញពីសក្តានុពលដ៏ធំសម្រាប់ម៉ាក ICEHOT ក្នុងការបំពេញតម្រូវការរបស់អតិថិជនក្នុងស្រុក»។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងផ្តល់ភាពស្មោះត្រង់ទៅដល់អតិថិជន ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។
រីឯ ផលិតផល ICEHOT ពីក្រុមហ៊ុន Richs គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដែលមានកេរ្តិ៍ឈ្មោះក្នុងការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់។ ដោយផ្តោតលើការផ្តល់នូវរសជាតិ និងតម្លៃពិសេស ICEHOT ប្រតិបត្តិការនៅក្នុងទីផ្សារជាច្រើននៅទូទាំងពិភពលោក ហើយបន្តពង្រីកវត្តមានរបស់ខ្លួនតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕