រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV បានសហការគ្នាលើគម្រោង «អភិវឌ្ឃន៍ដោយចីរភាពនៃខ្សែច្រវ៉ាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី» គាំទ្រដោយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD) ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ដំណាំកាហ្វ បណ្តុះបណ្តាលកសិករកបន្ថែមទៀតទៅលើការដាំដុះកាហ្វេស្របតាមស្តង់ដាអន្តរជាតិ។
កម្មវិធីចុះអនុះសារណៈលើកិច្ចសហការផ្តល់មូលនិធិមួយនេះ នឹងប្រព្រឹតទៅនៅថ្ងៃទី ២១ ខែកុម្ភៈ វេលាម៉ោង ០៩:៣០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ហើយក៏មានការចូលរួមពីសំណាក់អ្នកតំណាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV គាំទ្រដោយមូលនិធិហូឡង់សម្រាប់អភិវឌ្ឍន៍អាកាសធាតុ (DFCD) និងមានការអញ្ញើញចូលរួមជាអធិបតីរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Remco van Wijngaarden ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ ប្រចាំប្រទេសថៃ និងកម្ពុជា និងមន្រ្តីជាន់ខ្ពស់របស់ធានាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO) រួមទាំងគណៈប្រតិភូអមរដ្ឋមន្រ្តី ផងដែរ។
លោក ហ៊ឺ តារា, តំណាងឲ្យក្រុមហ៊ុន «ខូហ្វី» បានលើកឡើងថា៖ ការប្រើប្រាស់គ្រាប់កាហ្វេឆៅនៅក្នុងស្រុករបស់ក្រុមហ៊ុនខូហ្វីគឺនៅមានចំនួនតិចតួចនៅឡើយ។ នេះដោយសារតែគុណភាពគ្រាប់កាហ្វេរបស់កម្ពុជាយើងពុំទាន់ល្អ និង បរិមាណមិនទាន់គ្រប់គ្រាន់សម្រាប់ផលិតជាកាហ្វេ ដែលក្រុមហ៊ុនត្រូវការ ក៏ដូចជាបំពេញចិត្តរបស់អតិថិជន ដោយបច្ចុប្បន្នដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចភ្នងមានទិន្នផលនិងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជា គ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និង ដោយផ្ទាល់ដៃ ដែលជាហេតុផល ធ្វើអោយគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើននិងគ្រាប់កាហ្វេឆៅ ទទួលបានតម្លៃទាបហើយគ្មានទីផ្សារច្បាស់លាស់។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយកសិករភាគច្រើនបានបោះបង់ដំណាំកាហ្វេ និងប្តូរទៅដាំដំណាំផ្សេងវិញ។
នៅក្នុងថ្ងៃចុះអនុះសារណៈលើកិច្ចសហការនេះក៏ជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វីក៏ដូចជាប្រជាកសិករដំណាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុនបានបេជ្ញាចិត្តក្នុងការ អភិវឌ្ឃន៍ ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងកែលំអរ គុណភាព និង ពង្រីកការដាំដុះ ដំណាំកាហ្វេអោយ ស្របតាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចអោយកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។ នៅក្នុងគម្រោងនេះក្រុមហ៊ុននឹង បង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ។
ក្រុមហ៊ុនខូហ្វី និងអង្គការ SNV នឹងសហការជាមួយនឹងអ្នកជំនាញកាហ្វេពីបរទេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី ក្នុងការអនុវត្តសកម្មភាពការងារតាមផែនការដែលបានគ្រោងទុក ។ ក្រៅពីជួយទ្រទ្រង់និងលើកស្ទួយជីវភាពប្រជាកសិករដំណាំកាហ្វេ ក្រុមហ៊ុនក៏មានការសង្ឈឹមយ៉ាងមុះមុតថា ក្នុងថ្ងៃអនាគត គ្រាប់កាហ្វេក្នុងស្រុក អាចនិងមានគុណភាពល្អល្បីល្បាញនៅលើទីផ្សារអន្តរជាតិ និង នាំចេញទៅក្រៅប្រទេសផងដែរ ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និង ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជាដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។
ក្រៅពីនេះ ក្រុមហ៊ុនខូហ្វីក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការ បណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និង សមាគមទេសចរណ៍កម្ពុជា។
ក្រុមហ៊ុនខូហ្វី បាននាំចូលកាហ្វេលីងស្រាប់ និងវិចខ្ចប់រួចជាស្រេចពីប្រទេសអ៊ីតាលីដើម្បីផ្គត់ផ្គង់និងចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯងដោយម៉ាស៊ីនស្វ័យប្រវត្តិ និងបានដាក់ឈ្មោះថា កាហ្វេអរុណ។ ហើយជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនខូហ្វីក៏បានបង្កើតរសជាតិ កាហ្វេ ៣ មុខ ទៀតសម្រាប់អតិថិជនយកទៅធ្វើអាជីវកម្មបន្ត ដែលមានឈ្មោះថា កាហ្វេសាយ័ណ្ហ ក្នុងឆ្នាំ ២០១៦ និង កាហ្វេ គិរី និងកាហ្វេ សាគរ ក្មុងឆ្នាំ ២០២០។ ហើយនៅក្នុង ២០២២ កន្លងទៅនេះ យើងក៏បានបង្កើតចេញកាហ្វេចំនួន២មុខ ផ្សេងទៀតសម្រាប់អតិថិជនទទួលទាននៅតាមគេហដ្ធានគឺ កាហ្វេវាយោ និងកាហ្វេវេហា។ ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀតជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍និងការបណ្តុះបណ្តាល ជាមួយនិងម៉ាស៊ីនលីងនិងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិជ្ចាទំនើប និង ប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 ឬតាមគេហទំព័រ www.kofi.com.kh ៕