ខូហ្វី ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន ៥ ដែល ផ្គត់ផ្គង់ និងចែកចាយរហូតដល់ ២០ ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយគឺ «សម្ពោធជាផ្លូវការសហគ្រាសលីងកាហ្វេ និងប្រកាសលក់ផលិតផលថ្មីក្នុងស្រុក ២ ប្រភេទ» សម្រាប់អតិថិជនដែលនិយមទទួលទានកាហ្វេនៅតាមផ្ទះ និងការិយាល័យ ដែលពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២។
ផលិតផលក្នុងស្រុកថ្មី ២ ប្រភេទបន្ថែមទៀតដែល ខូហ្វី បានប្រកាសលក់នោះគឺ កាហ្វេ វាយោ និង វេហា ដែលជាផលិតផលដាំដុះដោយកសិករខ្មែរខេត្តមណ្ឌលគិរី និងទទួលបានវិញ្ញាបនបត្រស្របតាមអន្តរជាតិ GHPs និង HACCP ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តងដារអនាម័យពិភពលោក ។
សូមបញ្ជាក់ផងដែរថា ខូហ្វី គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ។ ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វី ថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវថ្នាក់បង្រៀន សេវាបច្ចេកទេស ការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។
សហគ្រាសលីងកាហ្វេថ្មីនេះ មានសមត្ថភាពខ្ពស់ក្នុងការផលិត និងទំនើបជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំអាស៊ីអាគ្នេយ៍ ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ពីសហគមន៍អឺរ៉ុបដោយបានប្រើប្រាស់ម៉ាស៊ីនលីងម៉ាកប្រូបាត (Probat Roasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងការលាយបញ្ចួលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៊ីតាលី ។
លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា ៖ KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វី តាមទីតាំងផ្ទះលេខ ៣០A ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ឬ Tel: 069 666 999 / 077 777 970 ឬ Website: www.kofi.com.kh ៕