យើងបានចាប់ផ្តើមដាំកូនកាហ្វេនៅចំការគំរូរបស់ខូហ្វីនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ។ យើងធ្វើឡើងដើម្បីបង្ហាញកសិករ នូវបច្ចេកទេសរៀបចំកសិកម្មបែបទំនេីប និងដាំដុះបែបលក្ខណះបច្ចេកទេសខ្ពស់ ដេីម្បីជាពីគំរូមួយក្នុងរបៀបដាំដើមកាហ្វេក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកសិកម្មកាហ្វេទទួលបានទិន្នផល និងគុណភាពខ្ពស់។
ដោយនេះជាគម្រោងដែលបានផ្តួចផ្តើមដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងក្រុមហ៊ុនខូហ្វី តាមរយៈអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD) ក្នុងគម្រោង «ការអភិវឌ្ឍដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី»។