ខូហ្វី បានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ឃុំ ស្រែអំពូម រួមជាមួយអង្គការ WWF-Cambodia បានចុះបណ្ដុះបណ្ដាលដោយផ្ទាល់ក្នុងចំការកសិករ ដើម្បីឲ្យកសិករយល់ដឹងលើបច្ចេកទេសដាំដុះដំណាំកាហ្វេ ជាពិសេសការតាក់ទែងមែក និងការប្រើប្រាស់ជីទៅលើដើមកាហ្វេជូនកសិករដើម្បីពង្រីកការដាំដុះបន្ថែមលើដំណាំកាហ្វេខេត្ដមណ្ឌលគិរី។






កសិករថ្មីៗដែលមានគម្រោង និងមានបំណងដាំដំណាំកាហ្វេបានចូលរួមហើយមានសេចក្ដីរីករាយជាខ្លាំង ដែលទទួលបានចំណេះជំនាញបន្ថែមទៀត ក្នុងការពង្រឹង និងជួយលើកស្ទួយវិស័យកាហ្វេនៅកម្ពុជា។

