ខូហ្វី បានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ឃុំ ស្រែអំពូម រួមជាមួយអង្គការ WWF-Cambodia បានចុះបណ្ដុះបណ្ដាលកសិករក្នុងសហគមន៍ ដើម្បីឲ្យកសិករយល់ដឹងលើបច្ចេកទេសដាំដុះដំណាំកាហ្វេ ជាពិសេសការតាក់ទែងមែក និងដាក់ជីរបស់ដើមកាហ្វេជូនកសិករដើម្បីពង្រីកការដាំដុះបន្ថែមលើដំណាំកាហ្វេខេត្ដមណ្ឌលគិរី។



កសិករថ្មីៗដែលមានគម្រោង និងមានបំណងដាំដំណាំកាហ្វេបានចូលរួមហើយមានសេចក្ដីរីករាយជាខ្លាំង ដែលទទួលបានចំណេះជំនាញបន្ថែមទៀត ក្នុងការពង្រឹង និងជួយលើកស្ទួយវិស័យកាហ្វេនៅកម្ពុជា។
