ក្នុងនាមជាក្រុមហ៊ុនកូនខ្មែរឈានមុខគេ នៅក្នុងវិស័យកាហ្វេនៅកម្ពុជា ខូហ្វី (KOFI) មិនត្រឹមតែផ្តោតលើការផ្តល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបរិស្ថានផងដែរ។
តួយ៉ាង យើងបានកំពុងអនុវត្តយុទ្ធសាស្ត្រ “Green Energy (ថាមពលកកើតឡើងវិញ)” ដោយបំពាក់ប្រព័ន្ធសូឡា (Solar System) នៅតាមទីតាំងប្រតិបត្តិការរបស់យើង ដោយបច្ចុប្បន្ននេះយើងមាននៅ ៖ ទីស្នាក់ការកណ្តាលក្រុមហ៊ុនខូហ្វីស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងចម្ការកាហ្វេនៅខេត្តមណ្ឌលគិរី ដែលត្រូវបានបំពាក់ប្រព័ន្ធសូឡា ១០០% ហើយកំពុងបន្តពង្រីកទៅកាន់ទីតាំងផ្សេងៗទៀត។


ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន (CO₂) ដូច្នេះ ខូហ្វី (KOFI) កំពុងបង្ហាញពីការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម តាមរយៈការប្រើប្រាស់ថាមពលបៃតង (Green Energy) នៅតាមទីតាំងប្រតិបត្តិការ។



ដូច្នេះ នេះគឺជាជំហានបន្ទាប់មួយទៀត របស់ក្រុមហ៊ុន ខូហ្វី (KOFI) ក្នុងការចូលរួមជាមួយនឹង សង្គម និងបរិស្ថាន ក្រៅពីការប្តេជ្ញាចិត្តលើគុណតម្លៃស្នូល ដែលយើងតែងតែប្រកាន់ខ្ជាប់។