វត្ដមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ការអនុវត្តកសិកម្មល្អ លើដំណាំកាហ្វេ និងការចែកវិញ្ញាបនប័ត្រ ដល់កសិករដាំដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគិរី" ដោយ ខូហ្វី សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី រួមជាមួយអង្គការ WWF-Cambodiaនិងមានថ្នាក់ដឹកនាំខេត្ដ រួមទាំងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាសាលានេះឡើង។


ក្នុងគោលបំណងអនុវត្តបច្ចេកទេសកសិកម្មល្អលើដំណាំកាហ្វេ និងការចែកវិញ្ញាបនបត្រស្តង់ដា ការអនុវត្តកសិកម្មល្អ (Cam-GAP) ដល់កសិករដាំដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគិរី ដែលមានការគាំទ្រពីគម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោនិរន្តរភាពកំពុងអនុវត្តគាំទ្រដល់វិស័យកសិកម្មនៅតំបន់ខ្ពង់រាបភាគខាងកើតនៃ ខេត្តមណ្ឌលគិរី។




👉ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ពិសេសអ្នកផលិតសកម្ម ជាមួយអ្នកភ្ជាប់ទីផ្សារ មន្ត្រីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
👉លើកកម្ពស់ការផ្សព្វផ្សាយតម្លៃទីផ្សារទៅលើដំណាំកាហ្វេ និងបច្ចេកទេស តាមរយៈការអនុវត្ត កសិកម្មល្អ ដើម្បីចូលរួមបដិភាគការងារអភិរក្សាតាមរយៈការផលិតប្រកបដោយនិរន្តរភាព។
👉 លើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់ ដើម្បីចូលរួមដល់ការងារអភិរក្សតាមយៈការគាំទ្រដល់ ផលិតផលកសិកម្មល្អក្នុងតំបន់
👉ការចែកវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អ ដល់កសិករដាំដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ចំនួន២៦នាក់។