ក្រុមហ៊ុន ខូហ្វី បានបង្កើតសហគ្រាសកែច្នៃគ្រាប់កាហ្វេធម្មជាតិ ដើម្បីគាំទ្រដល់ប្រជាកសិករដាំកាហ្វេក្នុងខេត្តមណ្ឌលគីរី ក្នុងគោលបំណងពង្រឹងគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេ ឲ្យស្របតាមស្តង់ដាបច្ចេកទេស ដើម្បីបង្កើននូវផលិតភាពកាន់តែខ្ពស់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងរក្សាបាននូវគុណតម្លៃរបស់ផលិតផលកាហ្វេក្នុងស្រុក។
យើងសង្ឃឹមយ៉ាងមុតមាំថា កសិឧស្សាហកម្ម ដំណាំកាហ្វេ នៅ ខេត្តមណ្ឌលគិរី នឹង បើក ទំព័រ ប្រវត្តិសាស្ត្រ ថ្មី លើ ទីផ្សារកម្ពុជា តាមរយៈ "ការបង្កើតសហគ្រាសកែច្នៃគ្រាប់កាហ្វេធម្មជាតិ" ក្នុងស្រុករបស់ក្រុមហ៊ុន ខូហ្វី ដោយផ្តោតលើគោលការណ៍សុវត្ថិភាព និងគុណភាពគ្រាប់កាហ្វេ ចាប់តាំងពីដំណាក់កាលដាំដុះ រហូតដល់ដល់ក្លាយទៅជាផលិតផលសម្រេច ដែលមានស្តង់ដាអនាម័យខ្ពស់ស្របតាមបទដ្ឋាន ISO 22000:2018 សម្រាប់អតិថិជនពិសារប្រកបដោយសុវត្ថិភាព៕
“Climate Rresilient Coffee Production”