ក្រុមហ៊ុនខូហ្វី ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក បានប្រកាសចេញលក់ផលិតផលគ្រាប់កាហ្វេថ្មីមានឈ្មោះ “កាហ្វេប៊ូស្រា” នៅក្នុងពិព័រណ៍ផលិតផលខ្មែរ “ខ្មែរធ្វើបាន” កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ។

កាហ្វេប៊ូស្រា គឺជាមោទកភាព ដ៏កិត្យានុភាពដ៏អស្ចារ្យ របស់កាហ្វេខេត្តមណ្ឌលគិរី ដែលត្រូវបានអន្តរជាតិទទួលស្គាល់ពីគុណភាព។ កាហ្វេនេះត្រូវបានចាត់ទុកជាកាហ្វេរ៉ូប៊ូស្តាប្រណីត ដោយវិទ្យាស្ថានវាយតម្លៃស្តង់ដារកាហ្វេអន្តរជាតិ Coffee Quality Institute (CQI)។ ដោយមានបំណងលើកស្ទួយកាហ្វេមណ្ឌលគិរីឲ្យឈានដល់ឆាកអន្តរជាតិ ក្រុមហ៊ុនខូហ្វី បាននាំយកកាហ្វេរបស់កសិករទៅកែច្នៃ និងឲ្យវិទ្យាស្ថាន CQI ធ្វើការវាយតម្លៃទៅលើគុណភាពកាហ្វេ ហើយជាលទ្ធផលល្អក៏ទទួលបាន 80.5 ដែលជាចំនួនមួយគួរជាទីស្ងប់ស្ងែង និងអស្ចារ្យ។
ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលកាហ្វេខ្មែរ ទទួលបានការទទួលស្គាល់ពីវិទ្យាស្ថានអន្តរជាតិមួយនេះ។

តួយ៉ាង មុននឹងក្លាយជាគ្រាប់កាហ្វេប៊ូស្រា ដែលបានដាក់លក់នៅលើទីផ្សារនេះ ក្រុមហ៊ុន ខូហ្វី ក៏បានយក កាហ្វេរ៉ូប៊ូស្តាប្រណីតនេះ ៥០% ផ្សំជាមួយកាហ្វេអារ៉ាប៊ីកា ពីអាមេរិកខាងត្បូង ៥០% ដោយកម្រិតលីង Medium Roasted សម្រេចបានជា «កាហ្វេប៊ូស្រា»។ ក្រៅពីទទួលស្គាល់ដោយ CQI កាហ្វេប៊ូស្រា ផលិតដោយសហគ្រាសលីងកាហ្វេខូហ្វី ទទួលស្គាល់ដោយថ្នាក់ជាតិ និងអន្តរជាតិ មានដូចជា៖ ចបផ GHPs HACCP និង ISO22000:2018។

លើសពីនេះទៅទៀត ដើម្បីចេញជាសមិទ្ធផលកាហ្វេប៊ូស្រានេះ ក្នុងឆ្នាំ២០២៣ ខូហ្វី បានបង្កើតចំការកាហ្វេគំរូ ដើម្បីបណ្តុះបណ្តាលកសិករ ក្នុងកាដាំដុះ ថែទាំ និងប្រមូលផលកាហ្វេឲ្យមានគុណភាពខ្ពស់ ហើយមកដល់បច្ចុប្បន្ន ខូហ្វី ធ្វើការជាមួយកសិករសរុបមាណ ជាង 400គ្រួសារ និងបានបណ្តុះកូនពូជកាហ្វេ TRS1 ជាង ៣០ម៉ីនដើម បានចែកចាយឲ្យកសិករ សម្រាប់ពង្រីកការដាំដុះលើដីប្រមាណ ៣០០ហិកតា ក្នុងខេត្តមណ្ឌលគិរី។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខូហ្វី បង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយស្ថាបនិកជាជនជាតិខ្មែរ១០០% ហើយមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខូហ្វី មាន ៦សាខា នៅទូទាំងប្រទេសកម្ពុជាដូចជា៖ សាខាភ្នំពេញ (សាខាផ្លូវម៉ៅសេទុង សាខាជិតរង្វង់មូលផ្សារដើមថ្កូវ) សាខាសៀមរាប សាខាក្រុងព្រះសីហនុ សាខាបាត់ដំបង សាខាប៉ោយប៉ែត រួមទាំងសហគ្រាសកែច្នៃ កាហ្វេធម្មជាតិខូហ្វី សិ្ថតនៅខេត្តមណ្ឌលគិរី។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd ឬអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី នៅលើផ្លូវម៉ៅសេទុង និងទូរសព្ទលេខ 069 666 999 / 077 777 970
