ក្រុមនិសិត្សនៃសាកលវិទ្យាល័យ Michigan State បានអញ្ជើញចូលរួមដំណើរទស្សនៈកិច្ចសិក្សានៅក្នុងក្រុមហ៊ុន ខូហ្វី ដែលជាក្រុមហ៊ុន ឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ និងសម្ភារៈ ក្នុងគោលបំណងសិក្សាស្វែងយល់អំពី ប្រវិត្ដក្រុមហ៊ុន ខូហ្វី ចក្ខុវិស័យ បេសកកម្ម គុណតម្លៃស្នូល និងបានចូលទស្សនៈសហគ្រាសលីងកាហ្វេក្នុងស្រុកធំជាងគេ ដែលមានសង្វាក់ផលិតកម្មពីការដាំដុះកាហ្វេ រហូតបានក្លាយជាផលិតផលសម្រេច កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កុម្ភៈឆ្នាំ ២០២៤ កន្លងទៅនេះ។
បន្ទាប់ពីធ្វើការទស្សនៈកិច្ចរួចមកក្រុមនិសិត្សនៃសាកលវិទ្យាល័យ Michigan State University បានសម្តែងអារម្មណ៍ រំភើប និងរីករាយ ដែលបានឃើញនូវសហគ្រាសលីងកាហ្វេនៅក្នុងស្រុកមានបំពាក់នូវបច្ចេកវិទ្យាទំនើបបែបនេះជាលើកដំបូង ថែមទាំងបានភ្លក្សរសជាតិកាហ្វេ ដែលផលិតឡើងដោយសហគ្រិនខ្មែរផងដែរ៕
ពួកយើងរីករាយស្វាគមន៍គ្រប់សកលវិទ្យាល័យទាំងអស់ក្នុងការសហការមកទស្សនៈកិច្ចសិក្សាក្រុមហ៊ុន ខូហ្វី និងជាពិសេសសហគ្រា់សលីងកាហ្វេក្នុងស្រុកធំជាងគេដែរស្របតាមស្ដង់ដា។