ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ជាមួយនឹងបេសកកម្ម ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងភាពស្មោះត្រង់ទៅដល់អតិថិជន ហើយជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេ ដែលឈានមុខគេ និងធំជាងគេ។
ខូហ្វី បានឈរជើងនៅលើទីផ្សារចាប់តាំងពីឆ្នាំ ២០០៩ មកម្លេះ ហើយនៅក្នុងឆ្នាំនេះដែរ គឺជាខួប លើកទី ១៥ ឆ្នាំ ដែលក្រុមហ៊ុននឹងអបអរសាទ ភាពដ៏ត្រចះត្រចង់ របស់ ខូហ្វី ក្នុងគោលបំណងចង់ ឆ្លុះបញ្ចាំងពីដំណើរនៃវិវឌ្ឍន៍របស់ខ្លួនមកដល់ពេលនេះ ជាមួយនឹងពាក្យស្លោក « 15 years . From Small Bean to Big Dream» កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ នៅ ទន្លេបាក់សាក់ ២។
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី គ្រុប បានមានប្រសាសន៍ថា « ភាពជោគជ័យរបស់យើង មកដល់ថ្ងៃនេះ គឺ កើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងការចូលរួមចំណែកដ៏សំខាន់ពីក្រុមការងារ ដែលអាចឲ្យយើងបំពេញបេសកកម្មមួយនេះទៅមុខបានយ៉ាងរលូន» ។ រីឯ ទស្សនវិស័យរបស់ក្រុមហ៊ុននៅថ្ងៃមុន នឹងនូវតែបន្តជាមួយនឹងគុណតម្លៃស្នួល និងប្រតិបត្តិបេសកកម្មមួយនេះ កាន់តែប្រសើរទៅមុខថែមទៀត ដើម្បីបង្កើនគុណភាពផលិតផលស្របតាមស្តង់ដាអន្តរជាតិ រហូតក្រុមហ៊ុនអាចនាំយកមោទកភាពជាម៉ាកយីហោកាហ្វេ ដែលប្រកបដោយនវានុវត្តន៍ ឈានមុខគេលំដាប់អន្តរជាតិ។
លើសពីនេះទៅទៀត ការចូលរួមគាំទ្រ និងទទួលបានទំនុកចិត្តពីអតិថិជន របស់ក្រុមហ៊ុន ខូហ្វី គឺជាដៃគូដល់សំខាន់ ដែលអាចឲ្យយើងជើងឈរបានអស់រយៈពេល ១៥ ឆ្នាំ ដោយផ្តើមចេញពីដៃគូអាជីវកម្មចំនួន ១ រហូតយើងអាចមានដៃគូអាជីវកម្មរាប់រាយអ្នកនៅក្នុងដៃនាពេលបច្ចុប្បន្ននេះ និងបន្តជាក្រុមហ៊ុន ដ៏រឹងមាំផ្គត់ផ្គង់សម្ភារៈកាហ្វេទៅដល់ដៃគូអាជីវកម្ម។
គួររម្លឹកផងដែរ ក្រុមហ៊ុន ខូហ្វី បានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯងចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ រហូតមកដល់ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន អាចបង្កើតបាន ៦ រសជាតិផ្សេងៗគ្នាសម្រាប់បំពេញតម្រូវការអតិថិជនទាំងអាជីវកម្ម និងនៅតាមគេហដ្ឋាននោះគឺ៖ កាហ្វេអរុណ កាហ្វេសាយ័ណ្ហ កាហ្វេគិរី កាហ្វេសាគរ កាហ្វេវាយោ និងកាហ្វេវេហាជាដើម។
ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀត ជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗទាំងដែរ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុន ខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ និងការបណ្តុះបណ្តាល ជាមួយនឹងម៉ាស៊ីនលីង និងប្រព័ន្ធគ្រប់គ្រង ដែលមានបច្ចេកវិទ្យាទំនើប និងប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនតែមួយគត់ នៅប្រទេសកម្ពុជា ដែលទទួលបាននូវ វិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពចំណីរ អាហារពិភពលោក GHPs HACCP និង ISO 22000:2018 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគោលការណ៍ អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។
ក្រៅពីនេះ ក្រុមហ៊ុន ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។
គួរបញ្ជាក់ផងដែលថា បច្ចុប្បន្ន ខូហ្វី មាន ៥ សាខានៅទូទាំងប្រទេសដូចជា៖ សាខាភ្នំពេញផ្លូវម៉ៅសេទុង សាខាភ្នំពេញជិតរង្វង់មូលផ្សារដើមថ្កូវ សាខាសៀមរាប សាខាក្រុងព្រះសីហនុ និងសាខាបាត់ដំបូង រួមទាំងសហគ្រាសកែច្នៃកាហ្វេធម្មជាតិខូហ្វី សិ្ថតនៅខេត្តមណ្ឌលគិរីផងដែរ ។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕