ក្រុមហ៊ុន ខូហ្វី ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានបន្តគាំទ្រចូលរួមចំណែកក្នុងសង្គមនិងកម្មវិធីសប្បុរសធម៌ជាច្រើនតាមរយៈសកម្មភាពនានាកន្លងមក ដើម្បីជាកម្លាំងចលករមួយនៅក្នុងប្រទេសកម្ពុជា។
នេះជាសកម្មភាពមួយចំនួនដែលក្រុមហ៊ុន ខូហ្វី បានចុះទៅកាន់ អង្គការផ្កាយសមុទ្រកម្ពុជា ( ISF Cambodia ) ដែលជាអង្គការផ្តល់ឲ្យកុមារខ្វះខាតក្នុងសហគមន៍នូវការអប់រំនិងសុខុមាលភាព មុនថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ (Children's Day) ដោយត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២។
នៅក្នុងនោះផងដែរ ក៏មានការចូលរួមពីសំណាក់អ្នកតំណាងឲ្យក្រុមហ៊ុនខូហ្វី និងបានធ្វើការផ្តល់ជូននូវថវិកា រួមជាមួយសម្ភារៈសិក្សាមួយ ទៅដល់កុមារនៅក្នុងអង្គការផ្កាយសមុទ្រ ISF Cambodia)ផងដែរ។
ការផ្តល់ជូននូវសម្ភារៈសិក្សា និងថវិកាមួយចំនួននេះ ដើម្បីឲ្យសិស្សានុសិស្សអាចបន្តរៀនសូត្រនៅសាលា និងកសាងអនាគតដ៏ល្អប្រសើរ និងលើកទឹកចិត្តឲ្យកុមារកម្ពុជានៅតែបន្តការសិក្សាដើម្បីសង្គមជាតិ ហើយនេះជាអ្វីដែលក្រុមហ៊ុនខូហ្វីតែងតែធ្វើកន្លងមកនិងនៅតែបន្តធ្វើសកម្មភាពនាថ្ងៃអនាគត
សូមជូនពរឲ្យបុត្រាបុត្រីគ្រប់រូបទទួលបានសុខភាពល្អ ប្រាជ្ញាវាងវៃ រៀនពូកែ និងទទួលបានការស្រលាញ់ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងសសរទ្រូងសម្រាប់ប្រទេសជាតិ៕