ក្រុមហ៊ុន ខូហ្វី ចូលរួមអបអរសាទរ! និងកោតសរសើរខ្ពស់បំផុតចំពោះប្អូនៗទាំងអស់ ដែលបានចុះកម្មសិក្សានៅជាមួយ ខូហ្វី យើងជាពិសេសចំពោះប្អូនៗ (KOFI 2) ដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង គំនិតផ្តួចផ្តើមដោះស្រាយបញ្ហាជាសកល និងរួមចំណែកនៅក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍដោយចីរភាព (SDG#9,#12 និង#13) នៅក្នុងចំណោមគំនិតផ្តួចផ្តើមចំនួន១៤ ផ្សេងទៀតរបស់យុវជននៃកម្មវិធី APYE កម្ពុជានៅឆ្នាំ២០២៣នេះ។
គំនិតផ្តួចផ្តើមដែលមានឈ្មោះថា (HOLDUP) គឺសំដៅដល់ការប្រើប្រាស់កាកកាហ្វេអោយអស់ពីលទ្ធភាព និងបង្កើតគុណតម្លៃយ៉ាងធំធេងដល់វិស័យម្ហូបអាហារ និងភេសជ្ជៈ។ គម្រោងនេះ នឹងបន្តដំណើរទៅប្រកួតប្រជែងលើវេទិកាសកល នាពេលឆាប់ខាងមុខ៕