ក្រុមហ៊ុន ខូហ្វី ដែលជាក្រុមហ៊ុនខ្មែរដ៏ល្បីឈ្មោះ និងផ្គត់ផ្គង់កាហ្វេឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាន«សម្ពោធនិង បើកដំណើរការអាគារទីតាំងលក់ថ្មី » ស្ថិតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ នេះ ជាជំហានសំខាន់ក្នុងការពង្រីកបណ្តាញតំបន់ប្រត្តិបត្តិការ ឲ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត និងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ក្នុងការនាំយកផលិតផល និងសេវាកម្មគុណភាពខ្ពស់ ឲ្យកាន់តែជិតស្និទ្ធជាមួយនឹងដៃគូអាជីវកម្ម និងអតិថិជននៅតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្ដានុពលមួយនេះ។
នៅក្នុងពិធីសម្ពោធនេះ លោក រុន សុភ័ក្រ្ត ដែលជាប្រធាននាយកដ្នានទីផ្សារ នៃក្រុមហ៊ុនខូហ្វី បានលើកឡើងថា ៖“ ការបើកដំណើរការតំបន់លក់ថ្មីកាន់តែធំជាងមុននេះ បញ្ជាក់អំពីភាពជោគជ័យមួយកម្រិតទៀតក៏ព្រោះតែមានការគាំទ្រ និងតម្រូវការរបស់អតិថិជន ព្រមទាំងការអភិវឌ្ឍន៏ ឥតឈប់ឈរនៃខេត្តព្រះសីហនុ ហើយនេះមិនមែនគ្រាន់តែជាការពង្រីកផ្នែកភូមិសាស្ត្រទេ ការបើកដំណើរការទីតាំងថ្មីនេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការបំពេញតម្រូវការអតិថិជន ដោយផ្តល់សេវាកម្មមានប្រសិទ្ធភាព និងគុណភាពខ្ពស់។”
បន្ថែមពីនេះ តាមរយៈ លោក លឹម ដារ៉ា ប្រធានសាខា ក្រុងព្រះសីហនុ នៃក្រុមហ៊ុន ខូហ្វី បានមានប្រសាសន៍ថា៖ “ទីតាំងលក់ថ្មីនេះ ជាទីតាំងយុទ្ធសាស្ត្រមួយសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅខេត្តភាគនិរតី រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ។ ហើយទីតាំងនេះនឹងក្លាយជាកន្លែង តាំងបង្ហាញផលិតផលខូហ្វី ទាំងអស់ រួមមាន៖ ម៉ាស៊ីនកាហ្វេម៉ាកល្បីៗគ្រប់ប្រភេទ គ្រឿងផ្សំ គ្រឿងបរិក្ខារ និងគ្រាប់កាហ្វេជាដើម ។ អគារថ្មីនេះក៏ជាទីកន្លែងប្រឹក្សាយោបល់អំពីការបើកអាជីវកម្មកាហ្វេពីអ្នកជំនាញដែលមានវិជ្ជាជីវៈ ហើយយើងខ្ញុំបានត្រៀមរួចស្រេចក្នុងការប្រឹក្សា ផ្ដល់បទពិសោធន៍ និងគោលគំនិតល្អៗសម្រាប់អ្នកដែលមានក្ដីស្រម៉ៃចង់បើកហាងកាហ្វេ រូមទាំងជំនាញអ្នកឆុងកាហ្វេ ផងដែរ។ លើសពីនេះទៀតយើងមានកន្លែងផ្តល់សេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនកាហ្វេដើម្បីជួយឲ្យដៃគូអាជីវកម្ម អាចដំណើរការលក់បានយ៉ាងរលូន។”
គួរបញ្ចាក់ផងដែរថា នេះបង្ហាញពីបេសកកម្មរបស់ក្រុមហ៊ុន ខូហ្វី អស់រយៈពេលជាង ១៥ ឆ្នាំមកនេះកាន់ចម្រើនទៅមុខ ដោយផ្តោតសំខាន់ទៅលើនាវានុវត្ត វិជ្ចាជីវៈនិយម និងការបំពេញតម្រូវការអតិថិជនជាចម្បង។ ដូច្នេះ សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មកាហ្វេនៅក្នុងខេត្តព្រះសីហនុ និងចង់ស្វែងរកដៃគូផ្គត់ផ្គង់កាហ្វេ ដែលមានស្តង់ដា អាចអញ្ចើញមកទីតាំងអាគារថ្មីដោយផ្ទាល់បាន ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហានុ ខេត្តព្រះសីហនុ ឫ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ ០69 666 999៕