សេចក្តីជូនដំណឹង

 

ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអតិថិជន ឲ្យ​បាន​ជ្រាបថា ក្រុមហ៊ុន បានទទួល សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ​ លើម៉ាស៊ីនឆុងកាហ្វេអេសប្រេសសូម៉ាក ​La Marzocco ព្រមទាំង​គ្រឿងបន្លាស់ និងគ្រឿងបំពាក់ នៅ​ក្នុង​ប្រទេសកម្ពុជា ដែលត្រូវបានតែងតាំង​ជាផ្លូវការដោយក្រុមហ៊ុន La Marzocco Sea Pte Ltd.

ការទទួលបាន​សិទ្ធិផ្ដាច់មុខនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងទំនុកចិត្តដែល La Marzocco បានផ្ដល់ឲ្យ ខូហ្វី (KOFI) ក៏ជា​ការប្ដេជ្ញាចិត្តរបស់ ខូហ្វី (KOFI) ក្នុងការផ្ដល់ជូនអតិថិជន​នូវផលិតផលល្អ​ ជំនួយបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ គ្រឿងបន្លាស់ស្របតាម​​ស្ដង់ដារ និង​ការ​ធានា​ដោយរោងចក្រផ្ទាល់។

ក្នុងនាមជា ក្រុមហ៊ុនដែលទទួលបានសិទិ្ធ​ចែកចាយផ្ដាច់មុខជា​ផ្លូវការ ខូហ្វី (KOFI) សូមធានាថា រាល់ផលិតផល La Marzocco និង Modbar ទាំងអស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនយើងខ្ញុំគឺជាផលិតផលសុទ្ធ​ មានប្រភពពី La Marzocco ទាំង​ស្តង់ដារគុណភាព សេវាកម្ម និងការធានាកម្រិតខ្ពស់។

សូមជម្រាបជូនអតិថិជនឲ្យបានជ្រាបថា មានតែផលិតផលដែលបាននាំចូល និងចែកចាយតាមរយៈក្រុមហ៊ុន ខូហ្វី (KOFI) ប៉ុណ្ណោះ ទើបមានសិទ្ធិទទួលបានការធានាផ្លូវការ និងសេវាកម្មថែទាំក្រោយពេលលក់ ស្របតាមលក្ខខ័ណ្ឌចែកចាយផ្លូវការរបស់ក្រុមហ៊ុន La Marzocco។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្មទាំងអស់ សម្រាប់ការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់មកលើក្រុមហ៊ុន ខូហ្វី (KOFI)

 

ANNOUNCEMENT

 

KOFI Co., Ltd. is honored to formally inform the public and our valued customers that KOFI is the exclusive authorized importer and distributor of La Marzocco espresso machines, spare parts, and accessories in Cambodia, officially appointed by La Marzocco Sea Pte Ltd.

This exclusive appointment reflects the strong relationship and trust placed in KOFI by La Marzocco and reinforced our commitment to delivering genuine products, professional technical support, certified spare parts, and manufacturer-backed warranty services.

As the exclusive authorized distributor, KOFI guarantees that all La Marzocco and Modbar products supplied through our company are authentic, officially sourced from La Marzocco and supported by the highest standards of quality, service, and warranty coverage.

Customers are advised that only products imported and distributed through KOFI are eligible for official local warranty and after-sales support in accordance with La Marzocco's authorized distribution framework.

We sincerely thank our customers and partners for their continued trust and support.