នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមហ៊ុន ខូហ្វី (KOFI) មានមោទនភាពប្រកាសចេញលក់ជាផ្លូវការនូវផលិតផលថ្មី “កាហ្វេឆ្ងាញ់” ដែលជាប្រភេទម្សៅកាហ្វេលាយស្រេច រសជាតិឆ្ងាញ់ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។

“កាហ្វេឆ្ងាញ់” ជាកាហ្វេទឹកដោះគោដែលមានរសជាតិដិត ឈ្ងុយ និងសម្បូរទៅដោយជាតិគ្រីមទឹកដោះគោ ផលិតដោយសហគ្រាស ខូហ្វី (KOFI) ដែលជាសហគ្រាសក្នុងស្រុក អនុវត្តតាមស្តង់ដាអន្តរជាតិ ដើម្បីធានាគុណភាព និងសុវត្ថិភាព។ លើសពីនេះ “កាហ្វេឆ្ងាញ់” មានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយ​អាចឆុងជាមួយទឹកក្តៅ ឬគ្រលុកជាមួយទឹកត្រជាក់ក៏បាន​ សមស្របសម្រាប់ការប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថានៅផ្ទះ កន្លែងធ្វើការ ឬអំឡុងពេលធ្វើដំណើរ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខ​គេ​ក្នុងវិស័យ​កាហ្វេ​ ខូហ្វី (KOFI) បន្តផ្តោតសំខាន់លើការផលិតផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។ “កាហ្វេឆ្ងាញ់” ត្រូវបានដាក់លក់ក្នុងតម្លៃសមរម្យ ដោយមួយ​កញ្ចប់ធំមានតម្លៃ ៦ ដុល្លារ (មាន ៥០ កញ្ចប់តូច) និង​មួយកញ្ចប់តូច​មានតម្លៃត្រឹមតែ ៥០០ រៀលប៉ុណ្ណោះ។

ការចេញលក់ផលិតផលថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ខូហ្វី (KOFI) ក្នុងការបន្តអភិវឌ្ឍ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុកឲ្យកាន់តែរីកចម្រើន។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី (KOFI) ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី  និងផ្តល់ភាពស្មោះត្រង់ទៅដល់អតិថិជន ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរដែលមានឈ្មោះថា “ កាហ្វេឆ្ងាញ់ - Coffee Chhnganh ” និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 069 666 888 ឬមកកាន់​ទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕